ចំណាំ៖ ប្រិយមិត្តចាំបាច់ត្រូវដំឡើង Windows
ជំនាន់ថ្មីមុនរួចហើយដំឡើង Windows
ជំនាន់ចាស់ទើបអាចបើកនូវផ្ទាំងជម្រើសនៃការចូលទៅកាន់ Windows
ទាំង ២ ដែលប្រិយមិត្តចង់ប្រើប្រាស់ ពុំនោះទេគឺមិនអាចបើក
Windows ដែលដំឡើងលើកទីមួយបានទេ។ ឧទាហរណ៖ ប្រិយមិត្តដំឡើង Windows 8 បន្ទាប់មកដំឡើងថែម Windows 7 មួយទៀតតាមក្រោយ។
បញ្ជាក់៖ ត្រូវចែកទំហំ HardDisk Drive ជាមុនសិន សម្រាប់ដាក់ Windows ទី២ ដែល Sabay បានបង្ហាញរួចហើយនូវការចែក drive លើ HDD។ ចុចត្រង់នេះ… ដើម្បីសិក្សាពីវិធីចែក HardDisk Drive
តោះកុំឱ្យខាតពេល ចាប់អនុវត្តតាមជំហានខាងក្រោម ដូចតទៅ៖
១. ដំបូងត្រូវដំឡើង Windows ទី១ ជាមុនសិន។
a. ដាក់ Disk Windows 8 ចូលក្នុង CD-Rom
ឬអាចមានវិធីផ្សេងទៀត ដូចជាការដំឡើង Windows តាម flash, ចេញពី
External CD-ROM ឬចេញពី HDD ផ្ទាល់។
b. ចុចលើប៊ូតុងណាមួយនៅលើ Keyboard
c. រូបភាពបង្ហាញពីការ Start Up Windows 8
d. រូបភាពនេះគឺដូរភាសាគឺគ្រាន់តែចុចប៊ូតុង Next
e. ចុចប៊ូតុង Install Now ដើម្បីបន្តដំណើរការ
f. រូបភាពមួយនេះប្រិយមិត្តត្រូវបំពេញ Serial Number ជាមុនសិន រួចហើយចុច Next
g. ក្រិសលើ I accept the license terms បន្ទាប់មកចុចប៊ូតុង Next
h. ចុចលើ Custom (Advanced) ដើម្បីចែក Drive និងជ្រើសរើស Drive ដែលចង់ផ្ទុក Windows
I. ចែក Drive ចំនួន ២ ឬ ៣ ក៏បានអាស្រ័យលើតម្រូវការរបស់អ្នក រួចហើយកំណត់ចំនួន Drive នីមួយៗ
j. នេះជាការចាប់ផ្ដើមដំណើរការនៃការដំឡើង Windows 8
k. កុំព្យូទ័រនឹង Restart ដោយខ្លួនឯងក្នុងរយៈពេល១០វិនាទី
l. នេះជាការចាប់ផ្ដើមដំឡើង Windows បន្តទៀត
m. ពេលដែលចេញរូបភាព Personalize សម្រាប់បំពេញឈ្មោះលើ Windows 8 ហើយចុច Next
n. ពេលដល់ផ្ទាំង Setting ជ្រើសរើសយក Use Express Settings ដើម្បីបន្តដំនើរការ Windows
o. ចុច Next
p. ជ្រើសជម្រើសដែលប្រិយមិត្តចូលចិត្ត ឬ ទុកការកំណត់លំនាំដើម។ ចុចNext ដើម្បីបន្ត
q. ចុច Next ដើម្បីបន្ត
r. ភ្ជាប់ចូលទៅក្នុងកុំព្យូទ័ររបស់ប្រិយមិត្ត។ បើអត់មាន Email សូមចុច Sign Up សម្រាប់បង្កើត Email
s. នៅទីនេះអ្នកអាចចូលទៅក្នុងកុំព្យូទ័ររបស់អ្នកដោយ ប្រើ Email របស់ Microsoft ដូចជា hot-mail
t. ឬអាចមិនចាំបាច់បង្កើត Email ក៏បានដែរ ដោយបង្កើតឈ្មោះធម្មតាមួយ។ ជ្រើសយក Sign in without a Microsoft account
u. បំពេញ Users name និង Password រួចចុច Finish
v. នេះជាដំណាក់កាលចុងក្រោយនៃការដំឡើង Windows 8 ដើម្បីបញ្ចេញការ Setup។
២. បើម្រិយមិត្តមិនទាន់ចែក Drive នៅឡើយទេ អាច ចែក Drive នៅលើ Windows 8 ទើបតែដំឡើងទុកសម្រាប់ដាក់ Windows 7 ក៏បាន
៣. វិធីដំឡើង Windows 7 មានដំណាក់កាលដូចខាងក្រោម៖
a. បញ្ចូល Disk Windows 7 ទៅ CD-ROM រួចហើយ Restart កុំព្យូទ័រ និងកំណត់ Boot ចេញពី CD-ROM។ ចុចប៊ូតុង Keyboard មួយណាក៏បាន
b. ពេលនោះមានផ្ទាំងខ្មៅមួយដែលបញ្ជាក់ពីការហៅយក file ពីស៊ីឌី Windows 7
c. រូបភាពបង្ហាញពីការ Start Up Windows 7
d. រូបភាពនេះគឺដូរភាសាគឺគ្រាន់តែចុចប៊ូតុង Next
e. ចុចប៊ូតុង Install Now ដើម្បីបន្តដំណើរការ
f. ក្រិសលើ I accept the license terms បន្ទាប់មកចុចប៊ូតុង Next
g. ចុចលើ Custom (Advanced) ដើម្បីចែក Drive ,ជ្រើសរើស Drive សម្រាប់ដំឡើងWindows
h. ជ្រើសយក drive ដែលយើងបានចែក
i. នេះជាការចាប់ផ្ដើមដំណើរការនៃការដំឡើង Windows 7
j. អ្នកប្រើប្រាស់ទាំងឡាយត្រូវបំពេញឈ្មោះលើ Windows ដែលកំពុងដំឡើងហើយចុច Next
k. បំពេញលេខសំងាត់ផ្ទាល់ខ្លួនហើយចុចប៊ូតុង Next ឬពុំចាំបាច់បំពេញក៏បាន
l. រូបភាពមួយនេះប្រិយមិត្តចុច Next មិនបាច់បំពេញ Serial Number ទេ
m. រូបភាពនេះវិញគឺត្រូវជ្រើសយក Ask me later (ដើម្បីកុំឱ្យ Windows Update ដោយស្វ័យប្រវត្តិ)
n. រូបភាពនេះគឺដើម្បីកំណត់ម៉ោងតម្រូវតាមប្រទេសនីមួយៗ បន្ទាប់មកចុចប៊ូតុង Next
o. រូបភាពបញ្ជាក់ថា Windows 7 រួចរាល់ និងអាចប្រើប្រាស់បាន
៥. បន្ទាប់មក Restart កុំព្យូទ័រ
យើងនឹងទទួលផ្ទាំងមួយដែលបញ្ជាក់ពីការជ្រើសរើស Windows ចំនួន ២។
នៅពេលនេះ ប្រិយមិត្តមានជម្រើស អាចប្រើ Windows 7 ក៏បាន Windows 8
ក៏បាន។
http://news.sabay.com.kh/article/160325
Tuesday, January 13, 2015
Home »
» Setup Windows ២ លើម៉ាស៊ីនតែមួយ ងាយៗអាចសាកល្បងធ្វើបាន
Setup Windows ២ លើម៉ាស៊ីនតែមួយ ងាយៗអាចសាកល្បងធ្វើបាន
4:12 PM