Tuesday, January 13, 2015

អស់​កង្វល់​រឿង​ឆ្លង​មេរោគ​ចូល​កុំព្យូទ័រ​ពេល​​ដោត​ Flash ​

មាន​ប្រិយ​មិត្ត​​ប្រើ​ប្រាស់​កុំព្យូទ័រ​​មួយ​ចំនួន​តែង​តែ​​ព្រួយ​ អារម្មណ៍​នៅ​ពេល​ដែល​​ដោត​ Flash​ ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​ពួក​គេ​ ដោយ​សារ​តែ​ខ្លាច​ឆ្លង​មេរោគ។ ​តើ​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ទេ​ថា​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​ណា​ដែល​ដោយ​ Flash​ ទៅ​នឹង​កុំព្យូទ័រ​តែង​តែ​មាន​មេរោគ។ មូល​ហេតុ​គឺ​បណ្ដាល​មក​ពី​​មាន​ File​ មួយ​ឈ្មោះ​ថា ​Autorun​ នៅ​ក្នុង​ Flash ​។ ដូច្នេះ​បើ​ Flash​ របស់​អ្នក​មាន​ផ្ទុក​​នូវ​ File​ នេះ​ហើយ​ រាល់​ពេល​ណា​ដែល​ដោត​វា​ចូល​ទៅ​កុំព្យូទ័រ​ បើ​វា​មាន​ផ្ទុក​មេរោគ​ ​​​មេរោគ​​នោះ​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ភ្លាម។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​បិទ​ Autorun​ ចោល។ ​ប្រសិន​បើ​ប្រិយមិត្ត​មិន​ទាន់​បាន​បិទ​​ ឬ​ក៏​មិន​ដឹង​ពី​វិធី​បិទ​វា​ទេ​  ​អាច​អនុវត្ត​ដូច​ខាង​ក្រោម​ (សម្រាប់​ Window 7)​៖


ចូល​ Run ដោយ​ចុច​ Keys (Win + R)  បន្ទាប់​មក​វាយ​ពាក្យ​ Gpedit.msc​ ហើយ​ចុច​ Enter​ ។

1 Run
 
បន្ទាប់​មក​ទៀត​​ វា​នឹង​បង្ហាញ​​ផ្ទាំង​​ Window​ មួយ​មាន​ឈ្មោះ​ថា​ Local Group Policy Editor។

2 LocalGroupPolicy
 
ក្រោយ​មក​ចុច​ទៅ​តាម​ការ​ណែ​នាំ​នេះ​ Computer Configuration > Administrative Templates > Windows Components  > AutoPlay Policies

3 LocalGroupPolicyEditorAutoPlay
 
រួច​ស្វែង​រក​ Turn off Autoplay ​ចុច​ពីរ​ដង​ ឬ​ចុច​ Mouse ខាង​ខាង​ស្ដាំ​យក​ពាក្យ​ Edit។

4 Turnoffautoplay
 
ចុច​យក​  Enabled​  ហើយ​នៅ​ផ្នែក​ខាង​ក្រោម​ត្រូវ​ប្រាកដ​ថា​ បាន​ជ្រើស​យក​ All drives​ ព្រោះ​វា​នឹង​បិទ​ Autorun​ គ្រប់​ Drive ​ទាំង​អស់។

5 EnableTurnoff
   http://news.sabay.com.kh/article/205802